[CAMPODIA] ហេតុអ្វីបានជាប្រើប្រាស់ត្រាក់ទ័រលើកទំនិញអគិ្គសនី MIMA

Welcome to RotoAccess!

RotoAccess VN was established in 2006 with the goal of providing equipment and solutions to optimize the operations of your warehouse. We distribute forklift products from Jungheinrich, MiMA, Trust Horse, and warehouse equipment from Rite Hite.

We are committed to delivering comprehensive solutions and services that enhance business efficiency while ensuring safe operations.

[CAMPODIA] ហេតុអ្វីបានជាប្រើប្រាស់ត្រាក់ទ័រលើកទំនិញអគិ្គសនី MIMA

គុណសម្បត្តិរបស់ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនី

ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់នៅក្នុងឃ្លាំង ពីព្រោះមិនមានការបំភាយដែលបង្កគ្រោះថ្នាក់ដល់កម្មករ និងគ្មានសំលេងរំខាន​នៅពេលធ្វើការ។ នៅក្នុងឃ្លាំងមានចំណុចខ្វាក់ និងជ្រុងជាច្រើន ប្រសិនបើសំលេងឧបករណ៍ឮពេក ពួកគេនឹងមិនស្តាប់ឮការព្រមាន ហើយនឹងរងការរំខាន ខណៈពេលកំពុងធ្វើដំណើរ។ ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីក៏មានទំហំតូច និងងាយស្រួលផ្លាស់ទីក្នុងទីតូចចង្អៀត។ ការចំណាយលើការវិនិយោគនឹងត្រូវបានសន្សំសំចៃក្នុងរយៈពេលយូរអង្វែង ហើយ​ដំណើរការនៃការថែទាំគឺសាមញ្ញ។

 

ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនី MiMA គឺសមស្របសម្រាប់សហគ្រាសធុនតូច និងមធ្យម

នៅក្នុងទីផ្សារត្រាក់ទ័រលើកទំនិញបច្ចុប្បន្ន ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីអឺរ៉ុបតែងតែ​នាំមុខគេក្នុងការច្នៃប្រឌិតប្រកបដោយគុណភាព និងភាពងាយស្រួលសម្រាប់អតិថិជន។ ប៉ុន្តែថ្លៃវិនិយោគដំបូងគឺជារឿយៗខ្ពស់ណាស់។ សម្រាប់សហគ្រាសធុនតូច និងមធ្យម មិនមានវេនធ្វើការច្រើនទេ (វេន 8 ម៉ោង) ការជ្រើសរើសត្រាក់ទ័រលើកទំនិញម៉ាកយីហោអឺរ៉ុបត្រូវចំណាយច្រើន ខណៈពេល​ការអនុវត្ត និងការប្រើប្រាស់របស់ពួកវាមិនត្រូវបានប្រើប្រាស់ពេញលេញ។

mima

MiMA អភិវឌ្ឍភាពសម្បូរបែបនៃម៉ូដែលត្រាក់ទ័រលើកទំនិញ

ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនី MiMA គឺត្រូវបានបំពាក់ដោយបន្ទះសៀគ្វីអាមេរិក Burtis, ម៉ាស៊ីន​បច្ចេកវិទ្យាអាល្លឺម៉ង់ Hepu, ម៉ាស៊ីនលើក Wannan, ... និងគ្រឿងបន្ថែមកំពូលៗ។ បច្ចុប្បន្ន ត្រាក់ទ័រ​លើកទំនិញ MiMA ត្រូវបានដំឡើងនៅរោងចក្រធំនៅក្បែរ​ទីក្រុងសៀងហៃ ដូច្នេះថ្លៃផលិតកម្មគឺមាន​ការប្រកួតប្រជែងណាស់។ សម្រាប់សហគ្រាសដែលមាន 1-2 វេន (8-16 ម៉ោង) ធ្វើការនៅក្នុងឃ្លាំង​ដែលមានតំរូវការ​ប្រើប្រាស់មធ្យម ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនី MiMA គឺជាការវិនិយោគ​សម​ហេតុផល៖ ថ្លៃវិនិយោគទាប ការប្រមូលដើមទុនរហ័ស ប្រសិទ្ធភាពសេដ្ឋកិច្ចលឿន។ រថយន្តលើក​ទំនិញអគ្គិសនី MiMA ត្រូវបានគាំទ្រដោយការធានារយៈពេល 2 ឆ្នាំ និងសេវាតំហែទាំចំណូលចិត្ត ដែលធានាថា ពួកវាគឺត្រៀមរួចរាល់ជានិច្ចក្នុងការធ្វើការនៅ​ឃ្លាំងរបស់អតិថិជន។

ជាមួយរយៈពេល 25 ឆ្នាំនៃការបង្កើត និងការអភិវឌ្ឍ MiMA គឺកំពុងច្នៃបង្កើតថ្មីឥតឈប់​ឈរ​ដើម្បី​កែលម្អគុណភាពផលិតផល ដោយបង្កើនផលិតភាព និងផ្តល់ជូនអតិថិជននូវ​បទពិសោធន៍ល្អបំផុតនៅពេលប្រើប្រាស់ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនី MiMA។ ត្រាក់ទ័រលើកទំនិញត្រូវបាននាំចេញ​ទូទាំងពិភពលោក ដែលក្លាយជាផលិតផលមួយក្នុង​ចំណោមផលិតផលដែលទុកចិត្តដោយ​សហគ្រាសអឺរ៉ុប - មួយក្នុងចំណោមទីផ្សារដែលមាន​តម្រូវការ និងជឿនលឿនបំផុតនៅ​លើ​ពិភពលោក។

ជារៀងរាល់ឆ្នាំ MiMA បន្តចូលរួមក្នុងការតាំងពិព័រណ៌ឧស្សាហកម្មសាកលដើម្បីណែនាំ​ត្រាក់ទ័រ​លើកទំនិញទៅដល់អតិថិជនកាន់តែច្រើន ក៏ដូចជាធ្វើបច្ចុប្បន្នភាពការច្នៃប្រឌិត​ថ្មី និងការកែលម្អ​ក្នុងផលិតផល។

mima

MiMA បានចូលរួមក្នុងការតាំងពិព័រណ៍នៅប្រទេសវៀតណាម ចិន អឺរ៉ុប និងសហរដ្ឋអាមេរិក

 

ការប្រៀបធៀប រវាងត្រាក់ទ័រលើកទំនិញប្រើអគ្គិសនី និងត្រាក់ទ័រលើកទំនិញដែលប្រើ​ម៉ាស៊ីន​មានចំហេះខាងក្នុង

mima

សហគ្រាសគួរតែជ្រើសរើសត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីសម្រាប់ហេតុផលខាងក្រោម៖

  • ការបំពេញមុខងារ - គុណសម្បត្តិ និងគុណវិបត្តិមួយចំនួន

ត្រាក់ទ័រលើកទំនិញប្រើម៉ាស៊ូតមានគុណសម្បត្តិជាងត្រាក់ទ័រលើកទំនិញប្រើអគ្គិសនី អរគុណចំពោះកម្លាំងថេររបស់ពួកគេ។ ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីមានគុណសម្បត្តិច្រើនជាង ពីព្រោះមានផ្នែក​រំកិល​តិចជាង ដូច្នេះមិនមានសម្លេងម៉ាស៊ីនទេ ពួកគេផលិតបានតែបរិមាណ ¼ នៃសំឡេងដែលបាន​ផលិតដោយត្រាក់ទ័រលើកទំនិញប្រើម៉ាស៊ូតប៉ុណ្ណោះ។ ប្រសិនបើមាន​ត្រាក់ទ័រលើកទំនិញ​ប្រើម៉ាស៊ូត​តែ 1 កំពុងធ្វើការក្នុងឃ្លាំង សំឡេងគឺមិន​ជា​គួរឱ្យកត់សម្គាល់ឡើយ ប៉ុន្តែបើមានត្រាក់ទ័រលើកទំនិញ​ប្រើម៉ាស៊ូត 4-5 គ្រឿង​កំពុង​ធ្វើការនៅក្នុងឃ្លាំងក្នុងពេលដំណាលគ្នា ពួកវានឹងបង្កើតការបំពុលដោយសំឡេង​រំខាន​ធ្ងន់ធ្ងរ។

  • ការប្រៀបធៀបថ្លៃចំណាយ

ថ្លៃដើមសម្រាប់ត្រាក់ទ័រលើកទំនិញអាច 30-40% ខ្ពស់ជាងថ្លៃរបស់ត្រាក់ទ័រលើកទំនិញ​ម៉ាស៊ីនប្រើ​ចំហេះខាងក្នុង។ ទោះជាយ៉ាងណាក៏ដោយ ក្នុងអំឡុងពេលនៃការប្រើប្រាស់ ថ្លៃដើមប្រេងរំអិល ឧស្ម័ន និង​តំហែទាំសម្រាប់ត្រាក់ទ័រលើកទំនិញប្រើម៉ាស៊ីនចំហេះខាងក្នុងគឺមានតម្លៃថ្លៃច្រើនជាង។ ដូច្ន្រះ ក្នុងរយៈពេលវែង ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីគឺកាន់តែសន្សំសំចៃ ទាក់ទងនឹង​ថ្លៃដើម។

  • ផលប៉ះពាល់ខាងបរិស្ថាន

ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីគឺជាជម្រើសដ៏ល្អមួយសម្រាប់ធានាសុវត្ថិភាព អនាម័យនៅក្នុងឃ្លាំង និងបរិយាកាសការងារ។ ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីមិនបង្កើតឧស្ម័នកាបូនម៉ូណូស៊ីត និងកាបូនឌីអុកស៊ីតទេ គុណភាពខ្យល់ឃ្លាំងនឹងត្រូវបានបំពុលតិច។ ជាពិសេសឃ្លាំងដែលមានតំរូវការតឹងរឹង ដូចជាឱសថចំណីអាហារ និងឃ្លាំងផលិតផលផ្ទុះ គ្រឿងផ្ទុះ ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីគឺជាជំរើសល្អបំផុត។ ការកាត់បន្ថយការបំភាយឧស្ម័នក៏នឹងជួយធានាសុវត្ថិភាពទំនិញ និងកែលំអបរិយាកាស​ការងារសម្រាប់កម្មករនិយោជិតផងដែរវាគឺជាការសន្សំគួរអោយកត់សំគាល់ បើប្រៀបធៀបទៅនឹងការដំឡើងប្រព័ន្ធ HAVC ដែលមានតំលៃថ្លៃ (កំដៅខ្យល់ និងម៉ាស៊ីនត្រជាក់)។

ត្រាក់ទ័រលើកទំនិញដែលប្រើម៉ាស៊ីនចំហេះខាងក្នុង (ប្រេងម៉ាស៊ូត និងហ្គាស) តម្រូវឱ្យ​មាន​ការថែរក្សា និងបំពេញបន្ថែមនូវសារធាតុរំលាយ ដូចជាប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ និងតម្រង - ធាតុរំលាយ និងគ្រឿងបន្លាស់គឺមានតម្លៃថ្លៃ និងគ្រោះថ្នាក់ដល់​បរិស្ថាន​ ប្រសិនបើវាមិនត្រូវបានដោះស្រាយត្រឹមត្រូវ។

ការបង្ហាញអំពីរបៀបនៃថ្លៃចំណាយលើការប្រើប្រាស់ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីគឺ​ប្រសើរជាងត្រាក់ទ័រលើកទំនិញប្រើហ្គាស/ប្រេងម៉ាស៊ូត (ត្រាក់ទ័រលើកទំនិញសមតុល្យ, បន្ទុក 2000 គក្រ.)។

             

ឯកតា៖ វៀតណាមដុង

 

ឯកតា

ចំនួនម៉ោងធ្វើការ / ថ្ងៃ

ចំនួនថ្ងៃធ្វើការ / ឆ្នាំ

ចំនួនម៉ោងធ្វើការសរុប / ឆ្នាំ

ប្រេងឥន្ធនៈដែលបានប្រើប្រាស់រៀងរាល់ម៉ោង

តម្លៃ​ឯកតា

ថ្លៃចំណាយរយៈពេល 1 ឆ្នាំ

អគ្គិសនី

kW

8

300

2400

4.44 kW

1,629/ kW

     17,358,624

ហ្គាស

គក្រ.

8

300

2400

2.25 គក្រ.

28,333/ គក្រ.

   152,998,200

ប្រេងម៉ាស៊ូត

លីត្រ

8

300

2400

1.875 លីត្រ

19.080/ លីត្រ

     85,860,000

ដូច្នេះថ្លៃប្រើប្រាស់ត្រាក់ទ័រលើកទំនិញប្រើហ្គាសគឺ 9 ដង, ត្រាក់ទ័រលើកទំនិញប្រើម៉ាស៊ូតគឺ 5 ដង ច្រើនជាងថ្លៃប្រើប្រាស់ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីនៃប្រភេទដូចគ្នាដែលបាន​គណនាសម្រាប់​រយៈពេលមួយឆ្នាំ។ នេះមិននិយាយអំពីត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីមានថ្លៃថែទាំទាបជាង ដែលផ្ដល់ផលិតភាពខ្ពស់ជាង និងបានបន្ថែមវដ្ដអាយុកាលឡើយ។ ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនីមិនបញ្ចេញកាបូនម៉ូណូអុកស៊ីត និងកាបូនឌីអុកស៊ីត​ទៅកាន់បរិស្ថានឡើយ ដែលបង្កឱ្យមានការបំពុល បង្កើតសំឡេងតិចជាង និងធ្វើឱ្យ​ប្រសើរឡើងដល់បរិយាកាសការងារជារួម។

 

RotoAccess VN - អ្នកចែកចាយផ្តាច់មុខនូវ ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនី MiMA ក្នុងប្រទេសវៀតណាម

នៅក្នុងទីផ្សារប្រទេសវៀតណាម ក្រុមហ៊ុន RotoAccess VN ចែកចាយផ្តាច់មុខនូវ ត្រាក់ទ័រលើកទំនិញប្រើអគ្គិសនី MiMA។ ក្រុមហ៊ុន RotoAccess VN មិនត្រឹមតែផ្តល់ជូននូវផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ផ្តល់ជាដំបូន្មានក្នុងការជ្រើសរើសត្រាក់ទ័រលើកទំនិញសម្រាប់ប្រើប្រាស់តាមសេចក្ដីត្រូវការ​ក្នុងឃ្លាំងរបស់អ្នក។ ផលិតផល MiMA ជាមួយតម្លៃប្រកួតប្រជែងគឺសមស្របសម្រាប់សហគ្រាសធុនតូច និង​មធ្យមដែលកំពុងត្រូវបានប្រើប្រាស់ដោយសហគ្រាសចិនជាច្រើននៅក្នុងទីផ្សារវៀតណាម។

 

ក្រុមហ៊ុន Rotoaccess VN - ជំនាញចែកចាយរថយន្តលើកដាក់ទំនិញម៉ាក MiMA មានគុណភាពពិតប្រាកដនៅវៀតណាម

គេហទំព័រ៖ www.rotoaccess.com.vn

ទំនាក់ទំនង៖ (+៨៤) ៨៣៨ ១១ ១១ ៣៣

អ៊ីមែល៖ This email address is being protected from spambots. You need JavaScript enabled to view it.


Cart